នាវីវ័យក្មេងម្នាក់បានប៉ុនប៉ងលោតសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើល ដោយសារតែនាងតូចចិត្តខ្លាំងពេក ក្រោយពេលបានទៅជួបមិត្តប្រុសផ្ទាល់ ហើយគាត់បែរជាមានមុខមាត់មិនស្អាត ហើយថែមទាំងរូបរាងមិនសង្ហា មិនដូចក្នុងរូបថតផ្ញើឲ្យមើលតាម Chat អនឡាញ ។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នារីអាយុ ២៣ ឆ្នាំ ម្នាក់ មកពីខេត្ត Jilin ប្រទេសចិន បានប៉ុនប៉ងលោតសម្លាប់ខ្លួនពីជាន់ទី៧ នៃសណ្ឋាគារមួយនៅក្នុងទីក្រុង Mudanjiang បន្ទាប់ពីនាងអន់ចិត្តសង្សាររបស់ខ្លួនមិនស្អាតសង្ហា ដូចក្នុងរូបថតទាក់ទងគ្នាតាម Online អស់រយៈពេលជិត២ឆ្នាំមកនេះ ។
ប្រភពខាងលើបន្តថា នៅពេលប៉ូលីសបានមកដល់ នារីរូបនេះបានព្យាយាមលោតពីយ៉បន្ទប់ស្នាក់នៅ និងស្រែកខ្លាំងៗទៅកាន់មិត្តប្រុសរបស់នាងថា «បងជាមនុស្សអាក្រក់ណាស់ បោកប្រាស់ខ្ញុំ!!»
ប៉ូលីសពុំអាចចាប់នាងចេញពីយ៉បានទេ និងបំបែកពួកគេចេញពីគ្នា ប៉ុន្តែ ក្រោយមកព្យាយាមឲ្យអ្នកទាំងពីស្ងប់អារម្មណ៍…. ។ មិនយូរប៉ុន្មាន នារីរូបនេះមានឱកាសលេបថ្នាំ១ទូកដៃ និងយកបំណែកកញ្ចក់អារកដៃរបស់នាង ។
ប៉ូលីសពុំអាចចាប់នាងចេញពីយ៉បានទេ និងបំបែកពួកគេចេញពីគ្នា ប៉ុន្តែ ក្រោយមកព្យាយាមឲ្យអ្នកទាំងពីស្ងប់អារម្មណ៍…. ។ មិនយូរប៉ុន្មាន នារីរូបនេះមានឱកាសលេបថ្នាំ១ទូកដៃ និងយកបំណែកកញ្ចក់អារកដៃរបស់នាង ។
សំណាង ប៉ូលីសបានជួយអន្តរាគមន៍ការប៉ុនប៉ងបញ្ចប់ជីវិតរបស់នាង និងហៅរថយន្តសង្គ្រោះមកដឹកនាងទៅកាន់មន្ទីរពេទ្យភ្លាមៗ ។
បើតាមសម្តីម្តាយរបស់នារីរងគ្រោះនេះវិញ បានឲ្យដឹងថា គ្រួសារទាំងមូលមិនពេញចិត្តនឹងទំនាក់ទំនងនេះទេ ព្រោះបុរសនោះមានអាយុច្រើនជាងកូនស្រីរបស់ពួកគាត់រហូតដល់ ១០ ឆ្នាំ ឯណោះ ។
ប៉ុន្តែ នាងនៅតែទទួច និងធ្វើដំណើរចម្ងាយ ២៥១ គីឡូម៉ែត្រ ពីស្រុកកំណើតក្នុងទីក្រុង Jilin ទៅកាន់ខេត្ត Heilongjiang ដើម្បីជួបសង្សារតាមរយៈអនឡាញនេះ ជាលើកដំបូង និងក៏កើតរឿងហេតុបែបនេះតែម្តង ៕
ប្រភព៖ KhmerPowers
ស្នេហាតាមអនឡាញ២ឆ្នាំ ដល់ពេលជួបមុខគ្នាផ្ទាល់លើកដំបូង ធ្វើឲ្យខាងស្រីលោតសម្លាប់ខ្លួន ព្រោះតែ…
Reviewed by Partz
on
2:33 AM
Rating:
No comments: