តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីគ្រូពេទ្យភាគច្រើន សុទ្ធតែមានអក្សរសរសេរដៃ មើលមិនយល់? ចុះតើអ្នកដឹងទេថា ហេតុអ្វីបានជាស្រីៗ សរសេរអក្សរស្អាតជាងប្រុសៗ?
ចង់ដឹងថាមានន័យយ៉ាងណានោះ តាមដានការបកស្រាយ ដូចខាងក្រោមនេះ ទាំងអស់គ្នា!
ជាក់ស្តែង វាជាការពិត ដែលមនុស្សមានភាពវ័យឆ្លាតភាគច្រើន មានអក្សរសរសេរដៃមិនស្អាតទាល់តែសោះ។ នេះក៏ដោយសារតែ ដំណើរការនៃចិត្តគំនិតរបស់ពួកគេ មានល្បឿនលឿនខ្លាំង រហូតមិនស៊ីមេទ្រី ជាមួយការសរសេរ (ឬអាចនិយាយបានថា ខួរក្បាល ដំណើរការលឿនជាងដៃ) ទើបជាលទ្ធផល ពួកគេសរសេរអក្សរខ្វៀក មិនស្អាតបែបនេះ។
វាដូចទៅនឹងករណី មនុស្សដែលខ្វាក់ មានត្រចៀកវៃជាងមនុស្សធម្មតាជាដើម។ និយាយឲ្យងាយយល់ បើប្រព័ន្ធរាងកាយមួយទន់ខ្សោយ ប្រព័ន្ធរាងកាយមួយផ្សេងទៀត នឹងមានសមត្ថភាពខ្លាំង ដូចនឹងអ្នកដែលមាន អក្សរសរសេរដៃមិនស្អាត មានន័យថាពួកគេ មានខួរក្បាលសកម្ម និងខ្លាំងជាងអ្នកសរសេរអក្សរស្អាត។
តើអ្នកដឹងថា វិចិត្រករដ៏ល្បីឈ្មោះរបស់ពិភពលោក លោក Picasso ក៏មានអក្សរសរសេរដៃគគ្រិចដែរ ប៉ុន្តែគ្មានអ្នកណា ដែលថាមិនសរសើរ ស្នាដៃសិល្បៈរបស់គាត់ឡើយ។
ជាងនេះទៅទៀត អ្នកប្រហែលជាមិនដឹងទេថា បុគ្គលល្បីៗដូចជា លោក Albert Einstein លោក Mahatma Gandhi តារាចម្រៀង Michael Jackson លោក Adolf Hitler (ហ៊ីត្លែរ) និងលោក Beethoven សុទ្ធតែជាអ្នកដែល សរសេរអក្សរមិនស្អាតទាល់តែសោះឡើយ។
គួរបញ្ជាក់ផងដែរថា ស្រីៗ សរសេរអក្សរស្អាត មានរបៀបរៀបរយ ជាងប្រុសៗ ក៏ដោយសារតែ ខួរក្បាលមនុស្សស្រី មានជំនាញចលនារហ័ស និងខួរក្បាលអភិវឌ្ឍន៍លឿនជាងមនុស្សប្រុសទៅទៀត៕
ប្រភព Khmerload
ដឹងទេថា អ្នកដែលសរសេរអក្សរខ្វៀក (អក្សរមិនស្អាត) ភាគច្រើន គឺជាមនុស្សឆ្លាត!
Reviewed by Partz
on
9:48 AM
Rating:
No comments: