ថ្មី​បំផុត! ក្រសួង​សម្រេច​បញ្ឈប់​​ ដេនី ក្វាន់ រាល់សកម្មភាព​សិល្បៈ​ទាំង​ស្រុង​

ព្រឹក​មិញ​នេះ​នៅ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​បាន​បើកកិច្ចប្រជុំ​ទាក់​ទង​នឹង​បញ្ហា​​សិចស៊ី​របស់​តារា​សម្ដែង​ដេនី​ក្វាន់​ដែល​បាន​ធ្វើ​​ឲ្យ​ជះ​ផល​អវិជ្ជមាន​​​ដល់​សិល្បៈ​​និង​​សម្រេច​បញ្ឈប់​រាល់​​សកម្មភាព​សិល្បៈ​ទាំង​អស់​របស់​នាង​ប៉ុន្តែ​ការ​ប្រជុំ​ពុំមាន​វត្តមាន​​នាង​នោះ​ទេ។
​​​​ឯកឧត្ដម​ចំរើន​វ៉ាន់ដា​ទីប្រឹក្សា​ក្រសួង​វប្បធម៌​​និង​ជា​អនុប្រធាន​លេខាធិការ​​ក្រុម​ប្រឹក្សា​វិន័យ​​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​​បាន​មាន​ប្រសាសន៍​ថា​​ដោយ​កន្លង​មក​ក្រសួង​បាន​ផ្ដល់​ឱកាស​ដល់​ដេនី​ក្វាន់​និង​បាន​ណែនាំ​នាង​ជារឿយ​ៗ​​​ក្នុង​គោល​បំណង​កែប្រែ​ឥរិយាបថ​ក្នុង​ការ​ស្លៀកពាក់​របស់​នាង​ឲ្យ​សក្ដិសម​ជា​សិល្ប​ការិនី​កម្ពុជា។​ប៉ុន្តែ​នាង​មិន​ដែល​ធ្វើ​តាម​​ក៏ដូចជា​គោរព​តាម​ពាក្យ​ណែនាំ​នោះ​ទេ​គឺ​មាន​តែ​ផ្គឺន​និង​ស្លៀក​ពាក់​កាន់​​តែ​សិចស៊ី​លើស​ដើម​ដែល​នេះ​ជា​បញ្ហា​ក្ដៅ​មួយ​ដែល​ក្រសួង​មិន​អាច​លើក​លែង​បាន។
ឯកឧត្ដម ចំរើន វ៉ាន់ដា ទីប្រឹក្សា​ក្រសួង​វប្បធម៌​
​​​​​​​​​​ឯកឧត្ដម​បន្ត​ថា​"​ពេល​នេះ​ក្រុម​ប្រឹក្សា​បាន​វាយ​តម្លៃ​ជារួម​មួយ​សម្រេច​​ថា​​បញ្ឈប់​រាល់​សកម្មភាព​សិល្បៈ​គ្រប់​ទម្រង់​​ទាំង​អស់​របស់​​ដេនី​ក្វាន់​រយៈ​ពេល​​១២​ខែ​ដោយ​គ្មាន​ការ​លើក​លែង​អ្វី​ទាំង​អស់"។
​​​​ទីប្រឹក្សា​ក្រសួង​វប្បធម៌​​និង​ជា​អនុប្រធាន​លេខាធិការ​​ក្រុម​ប្រឹក្សា​វិន័យ​​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​​បាន​បន្ថែម​ថា​មាន​​៤ចំណុច​​សំខាន់ៗ​ដែល​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​គួរ​ដឹង​ពី​បញ្ហា​របស់​​ដេនី​ក្វាន់៖
១.​ក្រុម​ប្រឹក្សា​សម្រេច​ដាក់​ពិន័យ​ដេនី​ក្វាន់​ចំនួន​១​ឆ្នាំ​ទាក់​ទង​​នឹង​គ្រប់​សកម្មភាព​សិល្បៈ​ទាំង​អស់។
២.​គ្រប់​សមាគម​សិល្បៈ​ទាំង​អស់​ត្រូវ​មាន​ឯកសារ​ច្បាស់​លាស់​ដើម្បី​បញ្ជាក់​មក​ក្រសួង​ពី​សមាជិក​របស់​ខ្លួន​ដើម្បី​ជៀស​វាង​ករណី​ដូច​​ដេនី​ក្វាន់។
៣.​ក្រុម​ប្រឹក្សា​វិន័យ​សំណូមពរ​​គ្រប់​ផលិតកម្ម​ទាំង​អស់​ពេល​ជ្រើស​រើស​តារា​សម្ដែង​គួរ​ជ្រើស​រើស​តាម​សមាគម​សិល្បៈ​នីមួយៗ​ដែល​មាន​ស្រាប់​​ព្រោះ​មាន​ការ​គ្រប់​គ្រង​ច្បាស់​លាស់។
៤.​ក្រុម​ប្រឹក្សា​​វិន័យ​សំណូម​ពរ​ដល់​ស្ថាប័ន​ពាក់​ព័ន្ធ​សូម​គោរព​តាម​សេចក្ដី​ប្រកាស​ពាក់ព័ន្ធ​​​នឹង​តារា​សម្ដែង​ដេនី​ក្វាន់​ជាពិសេស​សំណូម​ពរ​ដល់​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​កុំ​ផ្ដល់​ទិដ្ឋាការ​ក្នុង​ការ​ថត​ផ្សព្វផ្សាយ​គ្រប់​ទម្រង់​សិល្បៈ​ដែល​ទាក់​ទង​នឹង​តារា​ស៊ីចស៊ី​ខាង​លើ​នេះ​ដែរ៕​​​​​​

ប្រភព:  សប្បាយ
ថ្មី​បំផុត! ក្រសួង​សម្រេច​បញ្ឈប់​​ ដេនី ក្វាន់ រាល់សកម្មភាព​សិល្បៈ​ទាំង​ស្រុង​ ថ្មី​បំផុត! ក្រសួង​សម្រេច​បញ្ឈប់​​ ដេនី ក្វាន់ រាល់សកម្មភាព​សិល្បៈ​ទាំង​ស្រុង​ Reviewed by Partz on 6:32 AM Rating: 5

No comments: