ការពិតគឺថាមនុស្សមិនមែនទេវតា ដូច្នេះច្បាស់ជាត្រូវមានកំហុស ចៀសមិនរួចឡើយ។ ប៉ុន្តែ នៅពេលនិយាយដល់ចិត្តគំនិតកូនៗ ម្តាយឪពុកត្រូវធ្វើខ្លួនឱ្យលើសពីទេវតាទៅទៀត។ ឪពុកម្តាយគឺជាអ្នកបង្កើត អ្នកថែទាំ និងជាអាណាព្យាបាល ។ ហេតុដូច្នេះហើយ រាល់ទង្វើឪពុកម្តាយគឺតែងជាផ្នែកដ៏សំខាន់ប៉ះពាល់ដល់ចិត្តសាស្ត្ររបស់កូន។
ប្រសិនបើឪពុកម្តាយចូលចិត្តជះកំហឹងដាក់កូនគ្រប់ពេល ចូលចិត្តជេរប្រទេចផ្តាសា ឬ និយាយពាក្យគំរោះគំរើយ ពេលកូនធំឡើងក៏ប្រព្រឹត្តដូចឪពុកម្តាយខ្លួនដែរ។ ហេតុដូច្នេះហើយ ឪពុកម្តាយគួរចៀសវាងឱ្យបាននូវពាក្យសម្តី ៥ ប្រយោគដូចខាងក្រោម បើមិនចង់ឱ្យកូនៗមានទម្លាប់អាក្រក់។
១. អាកូនឥតបានការ
ពាក្យសម្តីមួយម៉ាត់នេះ ធ្វើឱ្យកូនធំឡើងបាត់ទំនុកចិត្ត មិនហ៊ានធ្វើអ្វីមួយដែលខ្លួនសុបិនចង់បានទេ ព្រោះរូបគេតែងដក់ក្នុងចិត្តថា ខ្លួនគេជាមនុស្សឥតបានការតាំងពីតូច។

២. បាត់យំឱ្យឆាប់!
ជាធម្មជាតិរបស់មនុស្ស គឺមនុស្សត្រូវតែយំ បើអ្នកបង្ខំកូនឱ្យឈប់យំ នោះធំឡើង កូននឹងឃាត់ឃាំងអារម្មណ៍ខ្លួនវា អាចបណ្តាលឱ្យមានជំងឺផ្លូវចិត្ត។ ជំនួសមកវិញ អ្នកគួរតែនិយាយថា "កូនយំចុះ ដើម្បីឱ្យធូរទ្រូង"។

៣. យើងអស់សង្ឃឹមចំពោះឯងណាស់!
អ្នកអាចអន់ចិត្តចំពោះអ្នកនយោបាយ ចំពោះមិត្តភក្តិ ចំពោះភាពយន្ត ប៉ុន្តែមិនអាចសម្តែងការអន់ចិត្តដាក់កូនខ្លួនឯងទេ វាជារឿងអាត្មានិយមណាស់។ ដូច្នេះ ពេលពួកគេធ្វើអ្វីមួយខុស ត្រូវតម្រែតម្រង់ឱ្យមករកផ្លូវល្អវិញ។ ប្រាប់កូនថាធ្វើខុសអ្វីខ្លះ និង មូលហេតុអ្វីដែលពួកគេធ្វើខុស។

៤. ឯងទៅមិនរួចទេ!
និយាយសម្តីមួយម៉ាត់នេះ នឹងធ្វើឱ្យកូនបាក់ស្បាតភ្លាម ព្រោះកូនគិតថា ខ្លួនវាមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ទេ បើចង់ធ្វើអ្វីមួយ ទាល់តែខ្លាំងបរិបូរណ៍សិន។

៥. ក្មេងធំគេមិនចេះខ្លាចទេ!
ហេតុអ្វីត្រូវកុហកកូនខ្លួនឯងដូច្នេះ? ខ្លួនអ្នកប្រហែលជាកំពុងភ័យខ្លាចជាងកូនទៅទៀត។ ការភ័យខ្លាចមិនមែនជារឿងអាក្រក់ទេ។ ការដែលមានអារម្មណ៍ខ្លាច គឺជាការក្រើនរំលឹកយើងឱ្យចេះប្រុងប្រយ័ត្ន។ កុំរត់គេចពីភាពភ័យខ្លាច ត្រូវប្រឈមវា។ សេចក្តីក្លាហានពិតប្រាកដមិនមែនការដែលមិនចេះខ្លាចនោះទេ ប៉ុន្តែការប្រឈមនឹងការភ័យខ្លាច សូម្បីយើងកំពុងតែខ្លាច នោះទើបហៅថាក្លាហាន៕

អ្នកចិត្តសាស្ត្រព្រមានមាតាបិតា ហាមប្រើពាក្យសម្តី ៥ ប្រយោគនេះដាច់ខាតដាក់កូនៗ!
Reviewed by Partz
on
8:36 PM
Rating:
No comments: